whit

ចំនួនអ្នកទស្សនា

Flag Counterunter" border="0" />

Wednesday, May 14, 2014

វិធីថែរក្សា​ភ្នែក នៅមុខកញ្ចក់កុំព្យូទ័រ

វិធីថែរក្សាភ្នែក នៅមុខកព្ចាក់កុំព្យូទ័រ
        ឃើញថាមកដល់សព្វថ្ងៃនេះការប្រើប្រាស់កុំព្យូទ័រ គឺជាវិធីមួយដែលអាចជួយសម្រួលដល់
ការងារបានច្រើនយ៉ាង ទាំងការងារ ផ្នែករដ្ឋបាល​ និងការងារផ្នែក សេដ្ឋកិច្ច ហើយក៏កំពុងតែមាន
ការពេញនិយមផងដែរ ចំពោះមនុស្សទូទៅ នៅលើពិភពលោកយើងនេះ។ ថ្វីត្បិតតែកុំព្យូទ័រមាន
សារ:ប្រយោជន៌ ច្រើនសំរាប់មនុស្សយើង ប៉ុន្តែវាក៏បានបង្កឲ្យមានផលប៉ះពាល់ផងដែរ ជាពិសេស
ចំពោះសុខភាពភ្នែក​ ដូចជាធ្វើឲ្យភ្នែកស្រវាំងនិងធ្វើឲ្យចុករោយភ្នែកជាដើម។
·        បញ្ហាភ្នែកជាមួយនឹងកញ្ចក់កុំព្យូទ័រ
ភាគច្រើនអ្នកប្រើប្រាស់កុំព្យទ័រអាចប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា៖
-កុំព្យូទ័រមានពន្លឺដែលចាំងចេញពីអក្សរឬរូបភាពផ្សេងៗ នៃកុំព្យូទ័រជួនកាលអក្សរទាំងនោះឬរូប
ភាពទាំងនោះវាមិនស៊ូវច្បាស់ ដូចនេះធ្វើឲ្យភ្នែកខំប្រឹងសម្លឹងមើល ហើយពន្លឺដែលចាំងចេញ​ ពី
កុំព្យូទ័រគឺអាចបង្កឲ្យភ្នែកមានបញ្ហា។
        -ការប្រើប្រាស់កុំព្យូទ័រយូរ​ នៅពីមុខកុំព្យូទ័ររហូត​ និងជារៀងរាល់ម៉ោងធ្វើការងារអាចបង្កឲ្យ
មានផលប៉ះពាល់ទៅលើភ្នែកផងដែរ។
        -ចលនាភ្នែក ជាធម្មតាភ្នែករបស់មនុស្សយើងម្នាក់តែងតែធ្វើចលនាចុះឡើងៗរហូត។ នៅ
ពេលដែលលោកអ្នកនាង កញ្ញាសម្លឹងមើលកុំព្យូទ័រយូរ អាចធ្វើឲ្យភ្នែកបន្ថយនូវការធ្វើចលនាដោយ
គិតតែពីសម្លឹង ទាំងនោះក៏អាចធ្វើឲ្យ ភ្នែកមានបញ្ហាដែរ។ រោគសញ្ញាដែលបញ្ជាក់ថាកុំព្យូទ័របង្ក
ផលវិបាកដល់ភ្នែករោគសញ្ញាមួយចំនួនដែលលោកអ្នកនាងកញ្ញាអាចវិភាគដឹងដោយខ្លួនឯងបាន
នោះដូចជា៖
-ភ្នែកចុករោយ ចុកគ្រាប់ភ្នែក​ នៅពេលដែលលោកអ្នកសម្លឹងមើល កុំព្យូទ័រច្រើនម៉ោង។
-ជាធម្មតានៅពេលដែលលោកអ្នកនាងកញ្ញាមើលកុំព្យូទ័រច្រើនអាចបណ្តាលឲ្យស្ងួតភ្នែក។ ព្រោះ
ភ្នែករបស់យើង ត្រូវតែមានទឹកភ្នែកដែលធ្វើឲ្យសើម និងរំអិលជាប់ជាប្រចាំ។ ដូច្នេះនៅពេលដែល
យើងខំប្រឹងសម្លឹងមើល ហើយមិនបានព្រិចភ្នែកជាហេតុធ្វើឲ្យភ្នែកយើងនេះស្ងួត ឬក៏លោកអ្នក
អាចមានអារម្មណ៌ថាភ្នែកស្ងួតឬក៏ក្រហាយផ្សាៗ​ ជាដើម។
-កាលណាដែលមើលយូរពេកទៅវាអាចធ្វើឲ្យស្រវាំងភ្នែក និងអាចធ្វើឲ្យឈឺក្បាលឬរោយកជាដើម។
វិធីថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រការថែរក្សាភ្នែកនៅមុខកញ្ចក់កុំព្យូទ័រវាមិនមែនជាការលំបាក
នោះទេ ដោយលោកអ្នកគ្រាន់តែអនុវត្តទៅតាមការណែនាំដូចជា៖
-ត្រូវតែមានពេលសម្រាក​​ មិនត្រូវសម្លឹងមើលយូរពេកនោះទេ ដោយត្រូវមើលត្រឹម១៥នាទី ឬក៏
២០នាទីត្រូវ ងាកចេញទៅមើលអ្វី ផ្សេងក្រៅពីកុំព្យូទ័រដើម្បីការពារភ្នែកកុំឲ្យមានបញ្ហា។
-នៅពេលដែលមើលកុំព្យូទ័រត្រូវតែពង្រីកតួរអក្សរឲ្យធំៗនិងច្បាស់ ដើម្បីកុំឲ្យពិបាកនៅក្នុងការ
សម្លឹងមើល​ ជាពិសេសត្រូវបន្ថយពន្លឺកុំឲ្យភ្លឺខ្លាំងពេក។
-ត្រូវតែឧស្សាហ៏ព្រិចភ្នែកដើម្បីកុំឲ្យភ្នែកស្ងួត។
-បើកាលណាមានបញ្ហាភ្នែកដែលបណ្តាលមកពីកុំព្យូទ័រ ដូចជាចុករោយភ្នែក ក្រហាយភ្នែក ឫឈឺក្បាល នៅពេលដែលមើលកុំព្យូទ័រយូរលោកអ្នកនាងកញ្ញាគួរតែទៅជួបជាមួយគ្រូពេទ្យឯកទេស ដើម្បីឲ្យគ្រូពេទ្យពិនិត្យមើល។ ទាំងនេះគឺជាវិទ្យាសាស្រ្តមួយដែលអាចជួយឲ្យភ្នែកមានសុខភាប
ល្អមិនមានបញ្ហា។
·        ដំបូន្មានអ្នកជំនាញ
លោកអ្នកនាងកញ្ញាដែលប្រើប្រាស់កុំព្យូទ័រច្រើន គឺធ្វើម៉េចឲ្យការប្រើប្រាស់នោះមានរបៀប
ដោយត្រូវដាក់ កុំព្យូទ័រ ឲ្យនៅឆ្ងាយយ៉ាងតិចប្រហែលជា៣០សង់ទីម៉ែត្រត្រូវតែមានថ្នាំសម្រាប់បន្តក់
ភ្នែក និងឧស្សាហ៏ព្រិចភ្នែក ដើម្បីជួយសម្រួលដល់ភ្នែកឲ្យប្រើប្រាស់បានយូរអង្វែង។ បើសិនជា
មានបញ្ហាភ្នែកធ្ងន់ធ្ងរ ជួនកាលមិនមែន​ បង្កឡើងពីកុំព្យូទ័រអាចដោយសារមូលហេតុអ្វីផ្សេងទៀត
ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យឯកទេសដើម្បីព្យាបាលទៅតាម មូលហេតុនៃបញ្ហាទាំងនេះ។​ ចំពោះ
លោកអ្នកនាងកញ្ញាដែលជ្រើសរើសនូវការប្រើប្រាស់ កញ្ចក់វ៉ែនតាត្រូវវាស់​ ភ្នែកឲ្យបានត្រឹមត្រូវនិង
ស្របទៅតាមឌឺក្រេរបស់ភ្នែកផងដែរ។

 

0 comments:

Post a Comment