whit

ចំនួនអ្នកទស្សនា

Flag Counterunter" border="0" />

នៅពេលដែលពួកខ្ញុំនាំគ្នាទៅលេងនៅឯក្រុងព្រះសីហនុជាមួយនិងមិត្តភក្តិ

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, June 12, 2014

ចម្លើយចម្រុះ


ចម្លើយ
.ព្រះពុទ្ធព្រះអង្គទ្រង់ប្រសូតនៅថ្ងៃ សុក្រ​​ ១៥ កើត ខែពិសាខ ឆ្នាំ ច។ ហើយព្រះពុទ្ធបានត្រាស់ដឹងនៅ​ថ្ងៃ​ ពុធ ១៥​ កើត ខែ ពិសាខ​​ ឆ្នាំ រកា និង​​ ព្រះអង្គបានចូលបរិនិញ្វនក្នុង ព្រះជន្មា ៨០ វស្សា ហើយនិង​ព្រះពុទ្ធបានចូលបរិនិព្វាននៅថ្ងៃ ១៥ កើត​ ខែ ពិសាខ​​ ឆ្នាំ ម្សាញ់។
.ជាតិទាំង១០របស់ព្រះពុទ្ធរួមមាន៖
-រឿងទេមុីជាតកៈ  បំពេញនេក្ខបារមី(ការសាងផ្នួស)
-មហាជនួកជាតកៈ បំពេញវិរយបារមី(ការព្យាយាម)
-សុវណ្ណាសាមជាតកៈ បំពេញមេត្តាបារមី
-នេមិរាជជាតកៈ បំពេញអធិដ្ឋានបារមី
-មហាសថជាតកៈ បំពេញបេជ្ញាបារមី
-ភូរិទត្តជាតកៈ បំពេញសីលបារមី
-ចន្ទកុមារជាតកៈ បំពេញខាន់តីបារមី
-នារទព្រហ្មជាតកៈ បំពេញឧបេក្ខាបារមី
-វិថុរជាតកៈ បំពេញសច្ចបារមី
-និងវេស្សន្តរជាតកៈ បំពេញទានបារមី។
.ឈ្មោះកូនស្រីទាំង៧នាក់របស់កបិលមហាព្រហ្មមានៈ
-កូនទី១​ នាងទុង្សាទេវី
-កូនទី២ នាងគោរាគទេវី
-កូនទី៣ នាងរាក្សាទេវី
-កូនទី៤ នាងមណ្ទាទេវី
-កូនទី៥ នាងកិរិណីទេវី
-កូនទី៦ នងាកិមិរាទេវី
-កូនទី៧ នាងមហាទរាទេវី។
៤.នៅប្រទេសកម្ពុជាយើងមានក្រសួងទាំងអស់២៤ក្រសួងគឺ៖
-ក្រសួងការពារជាតិ
-ក្រសួងអប់រំយុវជន និង កីឡា
-ក្រសួងមហាផ្ទៃ
-ក្រសួងយុត្តិធម៌
-ក្រសួងបរិស្ថាន
-ក្រសួងផែនការ
-ក្រសួងសុខាភិបាល
-ក្រសួងពត៌មាន
-ក្រសួងទេសចរណ៍
-ក្រសួងពាណិជ្ជកម្ម
-ក្រសួងឧស្សាហកម្មរ៉ែ និង ថាមពល
-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ
-ក្រសួងសាធារណការ និង ដឹកជញ្ជូន
-ក្រសួងអភិវឌ្ឍន៍ជនបទ
-ក្រសួងសេដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ
-ក្រសួងកសិកម្មរុក្ខាប្រម៉ាញ និង​​​​ នេសាទ
-ក្រសួងធម្មការ និង​​​ សាសនា
-ក្រសួងកិច្ចការនារី និង​​ អតីតយុទ្ធជន
-ក្រសួងការបរទេស​ និង​​ សហប្រតិបត្តិការអន្តរជាតិ
-ក្រសួងធនធានទឹក​ និង ឧតុនិយម
-ក្រសួងរៀបចំដែនដីនគរោបនីយកម្ម​​​​​ និង សំណង់
-ក្រសួងសង្គមកិច្ចការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និង​​​ យុវនិតិសម្បទា
-ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​ និង​​ ព្រឹទ្ធសភា និង​ អធិការកិច្ច
-ក្រសួងព្រះបរមរាជវាំង។

Wednesday, June 11, 2014

ខ្មែរនាសម័យអាណានិគមបារាំង

នេះជាប្រជាជនខ្មែរដែលរងទុក្ខទោសបំផុតនៅរបប
ពលពត។ហើយបានធ្វើបាបប្រជាជនខ្មែរយ៉ាង
អណោចអធម។ហើយមិនតែប៉ុណ្ណោះនាសម័យ
ឆ្នាំ១៩៥៣ដែលប្រជាជនខ្មែរស្ថិតក្រោមការគ្រប់
គ្រងរបស់អាណានិគមនិយមបារាំង។ហើយពេល
នោះពួកបារាំងបានធ្វើបាបប្រជាជនខ្មែរខ្លាំ័ងណាស់
នាសម័យនោះដែរ។​ហើយខ្ញុំក៏មិននឹកស្មានថាខ្មែរហ៊ានសម្លាប់ខ្មែរគ្នាឯងដល់ថ្នាក់នេះសោះហេតុតែភាព​លោភលន់ចង់បានទើបធ្វើឲ្យមនុស្សហានប្រព្រឹត្តអំពើឃោរឃៅបែបនេះ។

Monday, June 9, 2014

ប្រៀបធៀបពីលក្ខណៈសម្បត្តិ

តែងសេចក្តី
ប្រធានៈ ចូរអ្នកធ្វើការប្រៀបធៀបពីលក្ខណៈសម្បត្តិ តួអង្គជំទាវស្រែន ក្នុងរឿងតេជោយ៉ត និងលក្ខណៈ​សម្បត្តិតួអង្គទាវក្នុងរឿងទុំទាវ។ តើតួអង្គទាំងពីរ​ មានចំនុចដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ?
 សេចក្តីអត្ថាធិប្បាយ
មនុស្សក្នុងលោកមានច្រើនប្រភេទ អ្នកខ្លះមានសន្តានចិត្តល្អ​ ប៉ុន្តែរូបរាងខាងក្រៅមិនល្អស្អាត ខ្លះមានរូប​រាងល្អហើយតែចិត្តមិនបាន។ អ្នកខ្លះទៀតមានរូបសម្បត្តិ និងចិត្តគំនិតល្អថែមទៀតផង។ ជុំវិញបញ្ហា​លក្ខណសម្បត្តិនេះ នៅក្នុងរឿងតេជាេយ៉ត អ្នកនិពន្ធបានបង្ហាញពីតួអង្គជំទាវស្រែន ដែលនារីល្អឯក និង​មានទេពកោសល្យ ព្រមទាំងរឿងទុំទាវ​ ក៏បានបង្ហាញពីតួអង្គទាវ ដែលប្រកបទៅដោយរូបសម្បត្តិ និងចរិយាសម្បត្តិមិនចាញ់ជំទាវស្រែនដែរ។
តើតួអង្គទាំងពីរខាងលើមានចំនុចដូចគ្នា និងខុសគ្នាត្រង់ណាខ្លះ?
ដើម្បីជាជំនួយដល់ការប្រៀបធៀបលក្ខណៈដូចនិងលក្ខណៈខុសគ្នារវាងតួអង្គទាំងពីរនេះ​​ យើងគប្បីស្វែង​យល់ពាក្យគន្លឹះរបស់ប្រធានសិន។ លក្ខណសម្បត្តិ មានន័យថាជាលក្ខណៈសម្បត្តិពិសេសរបស់មនុស្ស​ម្នាក់ៗដែលមានតាំងពីកំណើតមក​ ដែលស្តែងចេញតាមរយៈកាយវាចាចិត្ត។ ដូចនេះគោលគំនិតសំខាន់​របស់ប្រធានគឺតម្រូវឲ្យយើងលើកយកលក្ខណៈសម្បត្តិនៃតួអង្គទាំងពីរ​​ មកធ្វើការប្រៀបធៀប ដើម្បីរក​ចំនុចដូចគ្នានិងខុសគ្នា។
ជាការពិត គឺធម្មជាតិនៃមនុស្ស​​​​​ តែងតែមានចំនុចដូចគ្នា ឬស្រដៀងគ្នាទៅលើផ្នែករូបសម្បត្តិ ឫចរិយា​សម្បត្តិ ដោយជៀសមិនផុតឡើយ។ យ៉ាងណាមិញបើយើងសង្កេតមើលតួអង្គជំទាវស្រែន​ និងតួអង្គ​ទាវក៏​មានលក្ខណៈដូចគ្នា នូវចំនុចពិសេសទាំងនោះដែរ។ ដោយហេតុថាជំទាវស្រែននិងនាងោទាវ ពោរពេញទៅ​ដោយរូបសម្រស់ស្រស់ស្អាតដូចគ្នា​ ពុំអាចរកនារីណាមកប្រៀបបានឡើយ។ ជាក់ស្តែងជំទាវស្រែនក្នុង​ពេលដែរស្តេចសម្រែបានជួបនាងជាលើកដំបូង នៅថ្ងៃមង្គលការក្មួយនោះបានសរសើរនាងថា "យី ជំទាវ​ស្រែនស្អាតណាស់! អូ ស្អាតណាស់​ ស្អាត់លើសស្រីនៅលើផែនដីនេះទៅទៀត"។​​​ ចំណែកនាងទាវវិញក៏ត្រូវ​បានព្រះរាជាសព្វព្រះទ័យជ្រើសរើស ធ្វើជាស្នំឯកនៅសម័យលង្វែក​ ដែរមានតែនាងទេដែរជានារីស្រស់​ស្អាតនោះ។ ក្រៅអំពីរូបសម្បត្តិ បើសិក្សាទៅលើចរិយាសម្បត្តិវិញ​គេនឹងឃើញថាតួអង្គនារីទាំងពីរ មាន​លក្ខណៈប្រសើរដូចគ្នាដែរ ព្រោះពួកគេទាំងពីរមានភក្តីភាពដូចគ្នាចំពោះស្វាមី​ ឫអ្នកដែរខ្លួនស្រលាញ់។​​​ ដូចជាជំទាវស្រែនមានទឹកចិត្តស្មោះត្រង់ចំពោះស្វាមីក្នុងពេលដែលស្វាមីមានវិបត្តិក្នុងការកំចាត់ស្តេចសម្រែ​​នាងស៊ូចេញមុខដោះស្រាយបញ្ហានោះរហូតទទួលបានជោគជ័យ។ ចំណែកនាងទាវក៏មិនខុសពីជំទាវស្រែន​ដែរគឺមានទឹកចិត្តស្រឡាញ់ទុំដោយស្មោះស្មគ្រ័​ មិននិយមទ្រព្យសម្បត្តិ​ អំណាច​​ បុណ្យសក្តិឡើយ  ។ នាង​តស៊ូនិងធ្វើពលីកម្មគ្រប់បែបយ៉ាង​ ដើម្បីទុំឫអ្នកដែលខ្លួនស្រលាញ់។ លើសពីនេះទៅទៀតតួអង្គទាំងពីរ​មានទឹកចិត្តក្លៀវក្លដូចគ្នា នៅចំពោះមុខឧបសគ្គទាំងឡាយ​​​ ទោះបីជាបញ្ហាទាំងនោះទាក់ទងដល់អាយុជីវិត​ឫកិត្តិយសរបស់ពួកគេយ៉ងណាក្តី ក៏នារីទាំងពីរនៅតែមានភាពក្លាហានជានិច្ច។​​​​​​​​ ដូចករណីជំទាវស្រែន​​ ហ៊ាន​បំពេញភារកិច្ចដ៏លំបាក និងធ្ងន់ធ្ងរបំផុតក្នុងការប្រើឧបាយកលចាប់ស្តេចសម្រែ។ ចំណែកនាងទាវហ៊ាន​​ចេញមុខសារភាពចំពោះព្រះភក្រ្ត័ព្រះរាជាថាខ្លួននិងទុំ គឺជាសង្សារនិងគ្នាពិតប្រាកដ​​ ដោយមិនបានខ្វល់ខ្វាយ​ចំពោះសេចក្តីស្លាប់ហើយ។
 ទោះបីតួអង្គទាំងពីរនេះមានលក្ខណៈដូចគ្នាក៏ដោយ​ ក៏នៅមានចំណុចជាច្រើនទៀតដែលជាលក្ខណៈខុសគ្នា​
ជាក់ស្តែងជាមួយនឹងការតស៊ូរបស់ជំទាវស្រែន ខុសពីការតស៊ូរបស់នាងទាវនៅត្រង់ថា ការតស៊ូរបស់ជំទាវ​ស្រែនធ្វើឡើងដើម្បីជាតិទាំងមូល ព្រោះស្តេចសម្រែជាបុគ្គលក្បត់នឹងស្តេចផែនដី ហេតុនេះត្រូវចាប់ខ្លួន​បញ្ជូនទៅកាត់ទោសប្រហារជីវិត ។ ចំណែកនាងទាវវិញការតស៊ូរបស់នាងធ្វើឡើងមានលក្ខណៈជាបុគ្គល​ប៉ុណ្ណោះ ពុំមែនដើម្បីជាតិនោះទេ  ។​​​​​​  មានន័យថាអ្វីៗដែលនាងធ្វើគឺដើម្បីប្រយោជន៍របស់ខ្លួន ដើម្បីសុភ​​មង្គលរបស់ខ្លួនដែលចង់រស់នៅជាមួយទុំតែប៉ុណ្ណោះ ។​​ ចំពោះដំណើរជីវិតរបស់នារីទាំងពីរក៏មិនដូចគ្នា​គឺថា​ជំទាវស្រែនបានទទួលតេជោមាសជាប្តី​​ ហើយមានងារជាតេជោ ជាមេទ័ពដ៏ពូកែប្រចាំនគរ។ មួយវិញទៀត​នាងត្រូវរស់នៅជាស្រ្តីមេម៉ាយមួយរយៈបន្ទាប់ពីតេជោមាសស្លាប់ ដោយសារត្រូវកណ្តាប់ដៃមហាទម្ងន់​របស់ស្តេចសម្រែ​​ បន្ទាប់មកព្រមទទួលតេជោយ៉តជាស្វាមី​ ហើយតាមរយៈស្វាមីនាងក៏ទទួលបានងារជា​ជំទាវទៀតផង។ ក្រៅពីនេះជំទាវស្រែនពោរពេញទៅដោយឧត្តមគតិជាតិនិយមការដែលនាងប្រើឧបាយ​កលកំចាត់ស្តេចសម្រែគឺដើម្បីឲ្យនគរបានសុខសាន្ត។​​​​​​ ចំនែកដំណើរជីវិតរបស់ទាវវិញ ពិតជាមានការ​លំបាកជាច្រើន ព្រោះនៅទីបំផុតមនុស្សដែលនាងស្រឡាញ់ត្រូវស្លាប់ក្រោមការបញ្ជា ការញុះញង់របស់​ម្តាយខ្លួន។​​​​ ទនឹ្ទមនឹងនេះ​ នាងបានរស់នៅជាមួយទុំមួយរយៈក្នុងងារទុំជាមុឺនឯក​​​​ ប៉ុន្តែនាងទាវគ្មានងារជា​ជំទាវដូចជំទាវស្រែនឡើយ បានត្រឹមជានារីសាមញ្ញម្នាក់តែប៉ុណ្ណោះ ។ ចំពោះឧត្តមគតិនាងវិញ គឺការដែល​នាងតស៊ូប្រឆាំងនឹងផ្នត់គំនិត សង្គមនៅពេលនោះគឺប្រព្រឹត្តទៅចំពោះគំនិត អភិរក្សនិយមម្តាយរបស់ខ្លួន​គឺសិទ្ធិក្នុងការជ្រើសរើសគូស្រករ ។  ដោយសាការប្រឈមមុខបែបនេះហើយទើបធ្វើឲ្យនាងពុំអាចយក​ជ័យជំនះបាន។
សរុបមកតាមរយៈលក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិខាងលើនេះជាចំណុចដូចគ្នា និងចំណុចខុសគ្នារវាង​តួអង្គជំទាស្រែននិងនាងទាវដែលប្រកបទៅដោយការតស៊ូ   លះបង់ទៅលើដំនើរជីវិតដ៏វែងឆ្ងាយព្រមទាំង​កំសត់ផង។
ឆ្លងតាមការប្រៀបធៀបខាងលើនេះ បានបង្ហាញឲ្យឃើញថា តួអង្គជំទាវស្រែនមានលក្ខណៈប្រសើរជាង​នាងទាំវ ព្រោះដំណើរជីវិតរបស់ជំទាវស្រែន គ្រាន់តែមានលក្ខណៈកំសត់បន្តិចបន្តួចប៉ុណ្ណោះ ។ ចំណែកទាវ​នាងមិនត្រឹមតែកំសត់ប៉ណ្ណោះទេគឺអ្នកដែលខ្លួនស្រឡាញ់ស្លាប់ក្នុងថ្លក់ឈាម​​ និងទឹកភ្នែកថែមទៀតផង ។​​​ដូច្នេះ ដើម្បីជំរុញឲ្យដំណើរជីវិត​យើងទាំងអស់គ្នាជៀសផុតពីទុក្ខលំបាក ហើយរស់នៅក្នុងសុភមង្គលពិត​ប្រាកដ ក្នុងនាមជាអ្នកសិក្សាយើងត្រូវខិតខំព្យាយាមរៀនសូត្រ តស៊ូជំនះគ្រប់ការលំបាក​ នោះទើជីវិតយើង​រុងរឿង។






Thursday, June 5, 2014

ស្តាប់តាណាចៅ

 កំណាព្យ​ ស្តាប់តាណាចៅ

  1. រៀនកំណែកែគំនិតគិតកំណាព្យ​    ​សម្លក់ចាបសម្លាប់ចៃសម្លាញ់ចៅ

     កុំបាញ់ឃ្លីគប្បីឃ្លានកុំបៀមខ្លៅ​ ​   ​ចន្ទសុកសៅរ៍ចៅសន្សំចំសុខសាន្ត។

    2.   រៀនមិនខ្មៅចៅខ្មីឃ្មាតជាតិមិនខ្មេះ   ជាចំណេះចេះជំនាញជាងចំណាន

    រកវិជ្ជាវាជាទ្រព្យជាប់នឹងប្រាណ   អាចចាយបានដានមួយជាតិវាតមួយចប់។

     3.    ស្តាប់គិតសួរសំណួរកត់កំណត់ត្រា​   ហ៊ានឆ្លើយថាហាឲ្យលឹដប់គឺដប់

    រៀនកុំឲ្យខ្មាសចាស់ធ្លាប់ក្មេងតាដឹងសព្វ   កុំដើរច្រប់កប់នឹងច្រៀងកៀងកាងច្រើន។

    4.    ថ្ងៃមិនគ្រប់រៀនយប់ថែមភ្លាមទំនេរ ​ ​​​​ ចេះរិះរេគេខំរៀនទើបចេះច្រើន

    ស្តាប់ណាចៅខ្លៅបំបាត់ខ្លួននឹងថ្កាន   សុខចម្រើនកើនធនធានមានចំណេះ។

    និពន្ទដោយ​​​ លោកគ្រូ ឈិត វណ្ណាដារិទ្ធ

    អ្នកវាយអត្តបទ អេង ស្រីឡឹង


Wednesday, June 4, 2014

ប្រធានសំណេរអង់គ្លេស

Advantages and Disadvantages of Facebook
Facebook has becoming a popular name among those who are so into it. Individuals who have an
account in Facebook are now using more of their time to socialize with other people amidst the distance and lack of time. and even if a community like Facebook serves numerous advantages, it also proves to have certain disadvantages as well. There are now of improvements in the system just to make up with the shortcomings. Arguments regarding the different advantages and disadvantages of Facebook are stated as following.

Tuesday, June 3, 2014

សូមស្វាគមន៍ដែលចូលមកមើលប្លុករបស់ខ្ញុំ

Thursday, May 22, 2014

នៅពេលដែលខ្ញុំទៅញុាំការលោកគ្រូកុំព្យូរទ័រជាមួយ
និងបងស្រីដែលរស់នៅក្នុងមណ្ឌលជាមួយខ្ញុំ។​​
ហើយនៅទីនោះមានភាពអធិកអធមយ៉ាងខ្លាំង។